ពិធីសម្ពោធការតាំងពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍ អំពី ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា នៅខេត្តពោធិ៍សាត់


ពិធីសម្ពោធការតាំងពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍ អំពី “ការយាងត្រឡប់ មកវិញ នៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជា” នៅលើបរិវេណសារមន្ទីរ ខេត្តពោធិ៍សាត់
នាព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានបុរាណវត្ថុ សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធ៍សាត់ បានរៀបចំពិធីសម្ពោធការតាំងពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍អំពីរូបថតព័ត៌មានអំពីវត្ថុសិល្បៈខ្មែរ ដែលត្រូវគេនាំចេញដោយខុសច្បាប់ និងទាមទារត្រឡប់មកកម្ពុជាវិញ នៅលើបរិវេណសារមន្ទីរខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ តំណាងឯកឧត្តមអភិបាលខេត្តនិងលោកជំទាវ ឈឹម ស៊ីណា សមាជិកក្រុមប្រឹក្សាខេត្ត។ ពិធីសម្ពោធនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរជាតិទាំង៣ លោក លោកស្រីប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈទូទាំង ២៥ រាជធានី-ខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្តពោធិ៍សាត់ យុវជន ស.ស.យ.ក. វិស័យវប្បធម៌និងវិចិត្រសិល្បៈ កងកម្លាំងទាំង៣ជុំវិញខេត្តថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមកាយឫទ្ធិកម្ពុជាខេត្ត ក្រុមកាកបាទក្រហមខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជា ៣០០នាក់។
ការរៀបចំពិព័រណ៌មិនអចិន្ត្រៃយ៍នាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបញ្ជ្រាបនូវការយល់ដឹងអំពីគុណតម្លៃ ក្នុងការចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិឆ្ពោះទៅសម្រេចបានស្របតាមគោលដៅ « កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌ » ជាពិសេសជាងនេះឱ្យមហាជនបានស្គាល់ បាន យល់ពីសម្បត្តិបេតិកភណ្ឌមរតកដូនតាដែលបាត់បង់ បន្ទាប់ពីរាជរដ្ឋាភិបាលទាមទារបានត្រឡប់មកវិញ និងក្នុងគោលបំណងបំផុសចលនាមហាជនឱ្យគាំទ្រ ការរួមចំណែកថែរក្សា ការពារ សម្បត្តិវប្បធម៌ខ្មែររបស់យើងផងដែរ។
លើសពីនេះទៅទៀត ការរៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើង ក៏ជាការជួយបំផុសនិងដាស់អារម្មណ៍យុវជនដែលជាទំពាំងស្នងឫស្សីឱ្យបានឃើញបានយល់កាន់តែច្បាស់អំពីលក្ខណៈពិសេស និង ភាពសម្បូរបែបនៃសិល្បៈវប្បធម៌ខ្មែរ ដែលបន្សល់ទុកដោយដូនតាយើងជាច្រើនជំនាន់មកហើយ ទាំងនេះ គឺជាសកម្មភាពដ៏មានប្រសិទ្ធភាពមួយ ក្នុងការផ្សព្វផ្សាយបញ្ញាបការយល់ដឹង បណ្តុះមនសិការ ស្មារតីរបស់កូនខ្មែរគ្រប់រូបឱ្យចូលរួមថែរក្សា ការពារ ឱ្យបានស្ថិតស្ថេរគង់វង្សនូវមរតកវប្បធម៌ ដែលជាអត្ត សញ្ញាណនិងជាដួងព្រលឹងរបស់ជាតិយើង៕
Read More

ពិព័រណ៍រូបថតសាធាណៈមិនអចិន្ត្រៃយ៍ អំពី ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា ខេត្តកំពង់ឆ្នាំង


ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦
នៅបរិវេនសួន ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន នៃខេត្តកំពង់ឆ្នាំង មានប្រារព្ធពិធីបើកសម្ភោធ ពិព័រណ៍រូបថតសាធាណៈមិនអចិន្ត្រៃយ៍ អំពី ការយាងត្រឡប់មកវិញ នៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទាបញ្ជូនត្រឡប់មកកម្ពុជាវិញ ក្រោបអធិបតីភាព លោក វឿន វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង និងឯកឧត្តម ពៅ ប៊ុនថន សមាជិកក្រុមប្រឹក្សាខេត្ត។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈទូទាំង ២៥ រាជធានី-ខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំនិងមន្ត្រីរាជកា នៃនាយកដ្ឋានបុរាណវត្ថុ និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត យុវជន ស.ស.យ.ក វិស័យវប្បធម៌និងវិចិត្រសិល្បៈ តំណាងធនាគារមីក្រូ ហិរញ្ញវត្ថុក្នុងខេត្ត ក្រុមកាយរិទ្ធិកម្ពុជាខេត្ត សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមកាកបាទក្រហមខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សសរុបប្រមាណជា ៣០០នាក់។
ការតាំងពិព័រណ៍នេះ ក្នុងគោលបំណងផ្សព្វផ្សាយ អំពីព័ត៌មានវត្ថុសិល្បៈខ្មែរ ដែលបានទាមទារបញ្ជូលត្រឡប់មកមាតុភូមិវិញ និងវត្ថុបុរាណ ដែលបានចុះបញ្ជីជាវត្ថុបាត់មួយចំនួនពីសារមន្ទីរខេត្តបាត់ដំបង និងអភិរក្សដ្ឋានអង្គរ ដើម្បីបង្ហាញជូនដល់ សាធារណជនទស្សនា ស្វែងយល់ អំពីមរតកវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាមទារត្រឡប់មកវិញ។
ពិព័រណ៍រៀបចំឡើងក្រោមកិច្ចសហការណ៍រវាង នាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង។
Read More

ការបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរចំនួន២បន្ថែមទៀត ពីសារមន្ទីរសិល្ប:មេត្រូប៉ូលីតាន


បញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរចំនួន២បន្ថែមទៀត ពីសារមន្ទីរសិល្ប:មេត្រូប៉ូលីតាន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

Read More

កម្ពុជាស្វាគមន៍ការប្រគល់មកវិញនៃវត្ថុបុរាណខ្មែរ ចំនួន១៣រូប ពីសារមន្ទីរសិល្បៈអាស៊ី សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក


ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានកិត្តិយស សូមជម្រាបជូនសាធារណជនជ្រាបថា សារមន្ទីរសិល្បៈអាស៊ីសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក (Asian Art Museum of San Francisco)បានសម្រេចប្រគល់វត្ថុបុរាណខ្មែរចំនួន១៣រូបជូនមក កម្ពុជាវិញ។ការសម្រេចជាផ្លូវការនេះធ្វើឡើងបន្ទាប់ពីគណៈកម្មការសិល្បៈ អាស៊ីបានបោះឆ្នោតយល់ព្រមជាឯកច្ឆន្ទ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា វត្ថុបុរាណខ្មែរដ៏វិចិត្រទាំង៣៣រូប បាននាំចេញពីកម្ពុជាដោយខុសច្បាប់ ដែលជាការបំពានលើច្បាប់សហព័ន្ធ និងផ្អែកលើភស្តុតាងនានាដែលរកឃើញដោយភ្នាក់ងារសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក រួមទាំងក្រុមស្រាវ ជ្រាវកម្ពុជា និងក្រុមការងារសារមន្ទីរសិល្បៈអាស៊ី។
Read More

ក្រុមប្រឹក្សានៃវិទ្យាស្ថានស្មិតសូនីញានសហរដ្ឋអាមេរិក បានសម្រេចជាផ្លូវការប្រគល់វត្ថុបុរាណខ្មែរចំនួន៣រូបជូនមកកម្ពុជាវិញ


ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា បន្ទាប់ពីធ្វើការចរចាអស់រយៈពេលជាច្រើនឆ្នាំមក រវាងក្រុមការងារកម្ពុជា ជាមួយសារមន្ទីរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថានស្មិតសូនីញាន (National Museum of Asian Art of the Smithsonian Institution) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សានៃវិទ្យាស្ថានស្មិតសូនីញាន បានសម្រេចជាផ្លូវការប្រគល់វត្ថុបុរាណខ្មែរចំនួន៣រូបជូនមកកម្ពុជាវិញ ដែលរួមមាន៖ ព្រះសិរហរិហរៈ ស.វ.ទី១០, ទេពស្រី (ព្រះនាងឧមា?) ដើមស.វ.ទី១០ និងព្រះនាងប្រាជ្ញាបារមី ចុងស.វ.ទី១២។

Read More

ទស្សនៈកិច្ចសិក្សារបស់សិស្សសាលា អេយូភីភី ឡៃហ្គឺ លីឌឹហ្សីប អាកាឌីមី


ទស្សនៈកិច្ចសិក្សារបស់សិស្សសាលា អេយូភីភី ឡៃហ្គឺ លីឌឹហ្សីប អាកាឌីមី(AUPP Liger Leadership Academy)នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
នាព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពង់ពីថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ហួត សំណាង ប្រធាននាយកដ្ឋានបុរាណវត្ថុបានដឹកនាំមន្ត្រីជំនាញជួបជាមួយតំណាងសាលា អេយូភីភី ឡៃហ្គឺ លីឌឹហ្សីប អាកាឌីមី(AUPP Liger Leadership Academy) ដែលបានដឹកនាំសិស្សានុសិស្សចំនួន១២នាក់​ មកធ្វើទស្សនៈកិច្ចសិក្សាឈ្វេងយល់អំពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ពិសេសទាក់ទងនឹងការទាមទារវត្ថុបុរាណដែលត្រូវគេលួចនាំចេញពីកម្ពុជាដោយខុសច្បាប់ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ ក្នុងកិច្ចជំនួបនេះ​ លោកប្រធាននាយកដ្ឋានបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកគ្រូ​ និងសិក្សានុសិស្ស​ និងលើកឡើងអំពីសារសំខាន់ដ៏មានតម្លៃនៃបេតិកភណ្ឌវប្បធម៌ដែលជាអត្តសញ្ញាណជាតិ និងសក្តានុពលនៃវិស័យវប្បធម៌ ដែលជាសសរស្តម្ភដ៏សំខាន់សម្រាប់ការអភិវិឌ្ឍប្រកបដោយចីរភា​ព​និងចូលរួមចំណែកក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ។ បន្ទាប់មក មន្រ្តីជំនាញរបស់នាយកដ្ឋានក៏បានធ្វើបទបង្ហាញខ្លី ពីប្រវត្តិនៃការបាត់បង់វត្ថុបុរាណ នីតិវិធីនិងពិសោធខ្លះៗក្នុងការចងក្រងឯកសារទាមទារមរតកដូនតាត្រឡប់មកមាតុប្រទេសវិញ។ មុននឹងបញ្ចប់​ តំណាងសាលាក៏បានស្នើសុំកិច្ចសហការ និងចូលរួមសកម្មភាពផ្សេងៗទៀតដែលនាយកដ្ឋានគ្រោងអនុវត្តន៍នាពេលអនាគត ដើម្បីផ្តល់ឪកាសជូនសិស្សនិសិ្សតរបស់សាលាកាន់តែស្វែងយល់ស៊ីជម្រៅអំពីកិច្ចការការពារមរតកវប្បធម៌។ លោកប្រធាននាយកដ្ឋានបានផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ និងចូលរួមឱ្យបានសកម្មក្នុងការថែរក្សាការពារ លើកស្ទួយបេតិកភណ្ឌវប្បធម៌ជាតិ ព្រមទាំងផ្តល់នូវឯកសាជំនួយស្មារតីមួយចំនួនជូនដល់សិស្សានុសិស្ស និងជូនឯកសារមួយចំនួនសម្រាប់ដាក់ក្នុងបណ្ណាល័យរបស់សាលា។
Read More

សេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រគល់វត្ថុសិល្បៈខ្មែរពីលោក Istvan Zelnik ជូនមកព្រះរាជាណាចក្រកម្ពុជាវិញ ។


សេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រគល់វត្ថុសិល្បៈខ្មែរពីលោក Istvan Zelnik ជូនមកព្រះរាជាណាចក្រកម្ពុជាវិញ ។

Read More

ពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍ អំពី ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា


កាលពីរសៀលថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ មានប្រារព្ធពិធីបើកសម្ភោធ ការតាំងបង្ហាញពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍ អំពី «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទាបញ្ជូនត្រឡប់មកកម្ពុជាវិញ និងព្រឹត្តិការមហោស្របសិល្បៈ ល្ខោននិយាយ ក្រោមប្រធានបទ វត្តភ្នំជុំរុំ ប្រវត្តិសាស្ត្រវប្បធម៌» ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោកជំទាវ តិម៉ា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ។ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គភាពនគរបាលការពារបេតិកភណ្ឌ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងសិស្សានុសិស្ស ជាច្រើនរូប។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមកិច្ចសហការណ៍រវាង នាយកដ្ឋានបុរាណវត្ថុ និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ។
Read More

សិក្ខាសាលាផ្សព្វផ្សាយស្តីពី បែបបទ និងនីតិវិធីការនាំចេញ នាំចូលវត្ថុសិល្បៈ តាមប្រព័ន្ធបញ្ជរតែមួយជាតិ


សិក្ខាសាលាផ្សព្វផ្សាយស្តីពី "បែបបទ និងនីតិវិធីការនាំចេញ នាំចូលវត្ថុសិល្បៈ តាមប្រព័ន្ធបញ្ជរតែមួយជាតិ"
នាព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានបុរាណវត្ថុ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី "បែបបទ និងនីតិវិធីការនាំចេញ នាំចូលវត្ថុសិល្បៈ តាមប្រព័ន្ធបញ្ជរតែមួយជាតិ" នៅសាលប្រជុំធំ រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព លោក វឿន វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង លោក លី សារី អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានសិក្ខាកាមចូលរួមពីអាជីវករ សិប្បករ មន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធចំនួន១៦០នាក់។
សិក្ខាសាលារៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈចូលរួមអនុវត្តន៍កាលពីឆ្នាំ២០២៤កន្លងទៅ ជូនដល់សិប្បករ អាជីវករ តំណាងភ្នាក់ងារដឹកជញ្ជូន និងភ្នាក់ងារពាក់ព័ន្ធក្នុងខេត្តសៀមរាប យល់ដឹងកាន់តែច្បាស់អំពីនីតិវិធីថ្មីនេះ ដើម្បីជំរុញការចូលរួមអនុវត្តន៍ការនាំចេញ នាំចូលទំនិញវប្បធម៌តាមប្រព័ន្ធនេះប្រកបប្រសិទ្ធភាពខ្ពស់។ ក្នុងនោះ វាគ្មិនជាមន្ត្រីជំនាញចំនួន៥រូប បានធ្វើបទបង្ហាញជូនសិក្ខាកាមអំពីនីតិវិធីស្នើសុំលិខិតអនុញ្ញាតជូន បទពិសោធន៍ត្រួតពិនិត្យវត្ថុសិល្បៈ មូលដ្ឋានច្បាប់ទាក់ទងការត្រួតពិនិត្យការនាំចេញនាំចូលវត្ថុសិល្បៈ និងអំពីទំនិញដែលស្ថិតក្នុងបញ្ជីទំនិញហាមឃាត់និងជាប់កម្រិតកំណត់ ចែងក្នុងអនុក្រិត៣៧០ ដែលទាមទារឱ្យមានការត្រួតពិនិត្យពីមន្ត្រីជំនាញមុនទទួលបានការអនុញ្ញត ក្នុងន័យតាមដាន ទប់ស្កាត់ការចរាចរវត្ថុបុរាណដោយខុសច្បាប់។
សិក្ខាសាលាផ្សព្វផ្សាយនេះគឺ ជាយន្តការជំរុញ ដែលជានវានុវត្តន៍ដ៏សំខាន់ក្នុងក្របខណ្ឌគោលនយោបាយជាតិ ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិត និងសង្គមឌីជីថលកម្ពុជាតាមទិសដៅរបស់រាជរដ្ឋាភិបាល។
Link វីដេអូផ្សព្វផ្សាយដោយ ទូរទស្សន៍ជាតិខេត្តសៀមរាប - TV Siem Reap https://web.facebook.com/reel/1311920653401468
Read More

អង្កការយូណេស្កូ នឹងសម្ភោធដាក់អោយដំណើរជាផ្លូវការនូវ “សារមន្ទីរវត្ថុសិល្បៈដែលត្រូវគេលួច”


អង្កការយូណេស្កូ នឹងសម្ភោធដាក់អោយដំណើរជាផ្លូវការនូវ “សារមន្ទីរវត្ថុសិល្បៈដែលត្រូវគេលួច” ក្នុងគោលបំណងដើម្បីស្វែងរកប្រគល់ត្រឡប់ទៅប្រទេសដើមវិញ…រួមទាំងបញ្ចូលការបរិយាយ និងសក្ខីកម្មពីសហគមន៍ក្នុងស្រុកដែលរងផលប៉ះពាល់ដោយការបាត់បង់ ដើម្បីបង្ហាញថា ការជួញដូរខុសច្បាប់នាំឲ្យបាត់បង់ចំណេះដឹង ជំនាញ ហើយដែលភ្ជាប់ទៅដល់ប្រវត្តិសាស្ត្រនិងទំនៀមទំលាប់ប្រពៃណីដែលធ្លាប់ប្រតិបត្ត ដែលជារឿងសំខាន់សម្រាប់ការចងក្រងរក្សាទុកនូវភាពសកម្ម និងភាពចម្រុះនៃការបង្ហាញនូវវប្បធម៌របស់មនុស្សជាតិ។ ខាងក្រោមនេះជាតំណភ្ជាប់ព័ត៌មានវត្ថុបុរាណខ្មែរ ដែលបានបញ្ជូលទៅក្នុងសារមន្ទីរសីប្បនិមិ្មតនេះ៖
ដើម្បីចូលទៅកាន់ Virtual Museum of Stolen Arts សូមចុចតាមតំណរភ្ជាប់ជូននេះ៖ https://museum.unesco.org/stolen-objects
Read More