Antique Management៖
ការចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណ
និងបុរាណដ្ឋាននៅប្រទេសកម្ពុជា ចាប់ផ្ដើមឡើងតាំងពីសម័យអាណានិគមបារាំង
ពោលតាំងពីចុងស.វ.ទី១៩ដោយអ្នកស្រាវជ្រាវជនជាតិបារាំង។ ក្នុងនោះមានលោក
Etienne AYMONIER និងលោក Lunet de Lajonquière
ដែលគេស្គាល់ច្រើនក្នុងកិច្ចការនេះ។
នៅរវាងទសវត្សឆ្នាំ១៩៨0 ដល់ឆ្នាំ២០០០
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយស្ថាប័នជំនាញក្នុង
និងក្រៅប្រទេសបានធ្វើការត្រួតពិនិត្យ
ផ្ទៀងផ្ទាត់បញ្ជីសារពើភ័ណ្ឌវត្ថុបុរាណដែលចុះបញ្ជីរួចឡើងវិញ
ដោយផ្តោតលើសមុច្ច័យក្នុងសារមន្ទីរ និងក្នុងសមុច្ច័យក្នុងមន្ទីរអភិរក្ស។
រហូតដល់ឆ្នាំ២០១២
តាមរយៈកិច្ចសហប្រតិបត្តិការណ៍រវាងនាយកដ្ឋានបុរាណវត្ថុជាមួយស្ថានទូតសហរដ្ឋអាមេរិក
ការចុះបញ្ជីសារពើភ័ណ្ឌវត្ថុបុរាណនៅរាយប៉ាយតាមប្រាសាទ ទីទួលបុរាណ
វត្តអារ៉ាម ទីសក្ការៈ ដេប៉ូ
និងតាមទីកន្លែងផ្សេងៗក្នុងប្រទេសបានអនុវត្តន៍ទៅតាមក្របខ័ណ្ឌបច្ចេកទេសថ្មី
ដោយបញ្ជូលទិន្នន័យរបស់វត្ថុបុរាណដែលមានទៅក្នុងប្រព័ន្ធកុំព្យូទ័រ
និងបានចងក្រងធ្វើជាកាតាឡុកផ្សាយតាមគេហ៍ទំព័ររបស់នាយកដ្ឋាន។
បច្ចុប្បន្ន
នាយកដ្ឋានបុរាណវត្ថុបានសហការជាមួយមន្ទីរ អង្គភាពក្រោមចំណុះក្រសួងវប្បធម៌
និងស្ថាប័នពាក់ព័ន្ធនានា
ដើម្បីបន្តអនុវត្តន៍ការងារចុះបញ្ជីសារពើភណ្ឌបុរាណវត្ថុដែលនៅសេសសល់។