តួនាទី​ ភារៈកិច្ច

នាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានតួនាទីសំខាន់ជាមូលដ្ឋានដូចខាងក្រោម៖

១-‍‍ គ្រប់គ្រង និង អភិរក្សរាល់វត្ថុបុរាណផ្សេងៗដែលមានតម្លៃជាប្រវត្តិសាស្រ្ត សិល្បៈ ​ សាសនា ឬវិទ្យាសាស្ត្រ ហើយដែលកិច្ចការពាររាល់ចលនសម្បត្តិ វប្បធម៌ ទាំងឡាយ នោះបម្រើឲ្យ ផល ប្រយោជន៍សាធារណៈ ។

២- រៀបចំចងក្រងលិខិតបទដ្ឋានផ្សេងៗដើម្បី ធានាដល់ការការពារ បុរាណវត្ថុ និងត្រួតពិនិត្យលើការនាំចេញ នាំចូលវត្ថុ សិល្បៈផ្សេងៗ ដើម្បីទប់ស្កាត់ចរាចរណ៍ សម្បត្តិវប្បធម៌ខុសច្បាប់ ។

៣- រៀបចំ និងផ្ដល់អាជ្ញាប័ណ្ណ សម្រាប់ការ សុំអនុញ្ញាតនាំចេញ នាំចូលវត្ថុសិល្បៈផ្សេងៗ ។

៤- ទទួលអនុវត្តសិទ្ធិស្នើសុំ ឬប្ដឹងទាមទារ ឲ្យធ្វើការបញ្ជូនត្រឡប់មកប្រទេសកម្ពុជា នូវបុរាណវត្ថុ ទាំងឡាយ ដែលត្រូវបានគេ នាំចេញ ឬធ្វើនីហរណកម្មដោយខុសច្បាប់ ។

នាយកដ្ឋានបុរាណវត្ថុមានការិយាល័យចំនួន៥ ដែលការិយាល័យនីមួយៗមានភាកិច្ចដូចជា៖

១. ការិយាល័យរដ្ឋបាល និងគណនេយ្យ

  -  គ្រប់គ្រងការងាររដ្ឋបាល

  -  សរុបលទ្ធផលការងារធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ឆ្នាំ និង គ្រប់គ្រងឯកសារគ្រប់ប្រភេទ។

  -  គ្រប់គ្រងក្របខណ្ឌមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបណ្តុះបណ្តាលបង្កើនមុខជំនាញ។

  - ធ្វើផែនការយុទ្ធសាស្រ្ត និង កម្មវិធីការងារ។

  - គ្រប់គ្រងចំណូល ចំណាយ បៀវត្ស៍ពលកម្ម និងកសាងគម្រោងថវិកាប្រចាំឆ្នាំ។

  - គ្រប់គ្រងសម្ភាៈ ចលនៈទ្រព្យ និងអចលនៈទ្រព្យរបស់រដ្ឋ។

២. ការិយាល័យគ្រប់គ្រងបុរាណវត្ថុ

  - សិក្សាស្រាវជ្រាវ ចុះអង្កេត ត្រួតពិនិត្យ ដោះស្រាយករណីការលួចជីកគាស់កកាយ បទល្មើសចរាចរដឹកជញ្ជូន ការឃាត់ទុកបណ្តោះអាសន្នវត្ថុបុរាណដែលនៅក្រៅសមត្ថកិច្ចរបសស់សារមន្ទី ស្រង់ស្ថិតិ ប្រមូលរក្សាទុក និងធ្វើបញ្ជីសារពើភណ្ឌ បុរាណវត្ថុ។

  - បញ្ចូលទិន្នន័យបុរាណវត្ថុទៅក្នុងប្រព័ន្ធកុំព្យូទ័រ។

  - ធ្វើកោសល្យវិច័យវត្ថុបុរាណ វត្ថុសិល្បៈ។

៣. ការិយាល័យត្រួតពិនិត្យអាជីវកម្មសម្បត្តិវប្បធម៌

  - ត្រួតពិនិត្យ រៀបចំ ផ្តល់លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មវត្ថុសិល្បៈផ្សេងៗ។

  - ត្រួតពិនិត្យ រៀបចំ និងផ្តល់អជ្ញាប័ណ្ណសម្រាប់ការនាំចេញ នាំចូលវត្ថុសិល្បៈផ្សេងៗ។

៤. ការិយាយល័យនិតិកម្ម

  - រៀបចំលិខិតបទដ្ឋានផ្សេងៗដើម្បីធានាដល់ការការពារបុរាណវត្ថុ។

 - អនុវត្តសិទ្ធិស្នើសុំ ឬប្តឹងទាំមទារឱ្យធ្វើការបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ នូវបុរាណវត្ថុទាំងឡាយណាដែលត្រូវបានគេនាំចេញ ឬធ្វើនីហរណកម្មដោយខុសច្បាប់។

៥. ការិយាល័យចងក្រងឯកសារ និងផ្សព្វផ្សាយ

  - ប្រមូល គ្រប់គ្រង ចងក្រងឯកសារពាក់ព័ន្ធនឹងសម្បត្តិវប្បធម៌ជាតិ និងធ្វើការបោះពុម្ភ។

 - ចុះអប់រំ ផ្សព្វផ្សាយដល់សាធារណៈជនអំពីច្បាប់ការពារបេតិភណ្ឌវប្បធម៌ និងលិខិតបទដ្ឋានផ្សេងៗ ដែលមានទិសដៅថែរក្សាឱ្យបានគង់វង្សនូវសម្បត្តិវប្បធម៌ជាតិ។

 

ករណីចាំបាច់នាយកដ្ឋានបុរាណវត្ថុអាចសុំបង្កើត អង្គភាពមូលដ្ឋានត្រួតពិនិត្យចរាចរសម្បត្តិវប្បធម៌តាមច្រកអន្តរជាតិ និងអង្គភាពមូលដ្ឋានផ្តល់អជ្ញាប័ណ្ណនាំចេញ នាំចូលសម្បត្តិវប្បធម៌។