រចនាសម្ព័ន្ធនាយកដ្ឋាន
អំពីប្រវត្ត
ការចុះបញ្ជីវត្ថុបុរាណខ្មែរ បានចាប់ផ្តើមដំណើរការចុងឆ្ឆ្នាំ២០១២ ដោយ មានសហការ រវាងនាយកដ្ឋាន បុរាណវត្ថុ និងស្ថានទូតអាមេរិក ដល់ឆ្នាំ ២០១៦ ចំនួនវត្ថុបុរាណសរុបជាង ៧០០០រូបត្រូវបានចុះបញ្ជី ក្នុងនោះមាន ប្រភព ពីទីតាំងផ្សេងៗគ្នាដូចជាតាមប្រាសាទ សារមន្ទីរ ទីទួលបុរាណ វត្ត អារាម ដេប៉ូ ស្ថានីយបុរាណ ទីសក្ការៈផ្សេងទៀត។ល។ វត្ថុមួយចំនួនត្រូវ បានគេស្គាល់តាមរយៈការស្រាវជ្រាវ និងការចុះបញ្ជី ពីមុន វត្ថុមួយចំនួន ផ្សេងទៀតជាវត្ថុដែលពុំទាន់មាន ការស្រាវជ្រាវនៅ ឡើយ។ វត្ថុទាំងនេះមាន បញ្ជាក់ពីទីតាំង ទំហំ វត្ថុធាតុ ភិនភាគពិសេស និងមានរូបថតភ្ជាប់ជាមួយ។ បច្ចុប្បន្ននេះនាយដ្ឋានបុរាណបុរាណវត្ថុនៅតែបន្តចុះបញ្ជីរាល់វត្ថុដែលនៅសល់ទាំងឡាយនោះ។
ចក្ខុវិស័យ
នាពេលខាងមុខ ការបរិច្ឆេទរបស់រុបនិមួយៗនិងមានបង្ហាញ។ កិច្ចការនេះជួយដល់ការគ្រប់គ្រងវត្ថុបុរាណនៅទូទៅប្រទេស ស្គាល់ពីអត្តសញ្ញាណ វត្ថុបុរាណនិមួយៗ ជាពិសេស ជាសាក្សីមួយ យ៉ាងសំខាន់ក្នុងការទាមទារ មកវិញ នូវវត្ថុបុរាណខ្មែរ ដែលត្រូវបាត់បងក្នុងសង្រ្គាម ហើយបច្ចុប្បន្ន ស្ថិត នៅបរទេស និងការបន្ថយការរកស៊ីជួញដូរវត្ថុបុរាណរបស់ឈ្មួញទិច្ចរិត។
តួនាទី ភារៈកិច្ច
នាយកដ្ឋានបុរាណវត្ថុ នៃក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ មានទួនាទីសំខាន់ជា មូលដ្ឋាន ដូចខាងក្រោម៖ ១- គ្រប់គ្រង និង អភិរក្សរាល់ វត្ថុបុរាណ ផ្សេងៗ ដែលមានតម្លៃជាប្រវត្តិសាស្រ្ត សិល្បៈ សាសនា ឫវិទ្យាសាស្ត្រ ហើយដែលកិច្ច ការពារ រាល់ចលនសម្បត្តិ វប្បធម៌ ទាំងឡាយ នោះបម្រើឲ្យ ផល ប្រយោជន៏សាធារណៈ ។ ២- រៀបចំចងក្រងលិខិតបទដ្ឋានផ្សេងៗដើម្បី ធានាដល់ការការពារ បុរាណវត្ថុ និង ត្រួតពិនិត្យលើការនាំចេញ នាំចូលវត្ថុ សិល្បៈផ្សេងៗ ដើម្បីទប់ស្កាត់ចរាចរណ៏ សម្បត្តិវប្បធម៌ខុសច្បាប់ ។ ៣- រៀបចំ និងផ្ដល់អាជ្ញាប័ណ្ណ សម្រាប់ការ សុំអនុញ្ញាតិនាំចេញ នាំចូលវត្ថុសិល្បៈផ្សេងៗ ។ ៤- ទទួលអនុវត្តសិទ្ធិស្នើសុំ ឫប្ដឹងទាមទារ ឲ្យធ្វើការបញ្ជូនត្រឡប់មកប្រទេសកម្ពុជា នូវបុរាណវត្ថុ ទាំងឡាយ ដែលត្រូវបានគេ នាំចេញ ឬធ្វើនីហរណកម្មដោយខុសច្បាប់ ។